- March 12, 2024
ដូចប្រិយមិត្តបានដឹង ក្លឹបក្រហមស Atletico Madrid នឹងត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ក្លឹបយក្សអ៊ីតាលី Inter Milan នាជំនួបជើងទី ២ វគ្គ ១៦ ក្រុម UEFA Champions League វេលាម៉ោង ០៣:០០ នាទីទៀបភ្លឺ…
ដូចប្រិយមិត្តបានដឹង ក្លឹបក្រហមស Atletico Madrid នឹងត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ក្លឹបយក្សអ៊ីតាលី Inter Milan នាជំនួបជើងទី ២ វគ្គ ១៦ ក្រុម UEFA Champions League វេលាម៉ោង ០៣:០០ នាទីទៀបភ្លឺ…
វីរបុរសក្លិប Real Madrid លោក Ronaldo Nazario ថ្មីៗនេះ បានធ្វើការអះអាងយ៉ាងច្បាស់ថា នៅទីបំផុតយើងអាចនឹងបានឃើញខ្សែប្រយុទ្ធ Kylian Mbappe ឈ្នះពានរង្វាន់ Ballon d’Or ជាក់ជាមិនខាន ប្រសិនបើគេផ្ទេរមក Madrid បានសម្រេចនោះ។ ជាការពិតណាស់ Mbappe គ្រោងនឹងចែកផ្លូវជាមួយក្លឹបយក្សបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកំពុងស្ថិតក្នុងការពិភាក្សាស៊ីជម្រៅមួយ ដើម្បីផ្ទេរមកកាន់ក្លិបអេស្ប៉ាញ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខ។ គួរឲ្យដឹងផងដែរថា Madrid បានតាមប្រមាញ់តារាឆ្នើមសញ្ជាតិបារាំងជាយូរមកហើយ ខណ:មានរបាយការណ៍ធំៗជាច្រើន បានធ្វើការអះអាងថាកិច្ចព្រមព្រៀងនេះគួរតែអាចក្លាយជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជុំវិញស្ថានភាពបែបនេះ…
ក្លិប Borussia Dortmund ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដោះដូរមួយ ដែលពាក់ព័ន្ធជាមួយកីឡាករ Donyell Malen និង Jadon Sancho នៅទីផ្សាររដូវក្តៅខាងមុខនេះ។ ជាក់ស្តែង កាលពីទីផ្សារខែមករាកន្លងទៅ ក្លិប Dortmund បានចរចាដោយជោគជ័យក្នុងនាំយក Sancho ត្រលប់មកកាន់ក្លិបជាថ្មីម្តងទៀត លើកិច្ចសន្យាខ្ចីជើងពីក្រុមបិសាចក្រហម Manchester United សម្រាប់រដូវកាលដែលនៅសេសសល់។ យ៉ាងណាមិញ វាត្រូវបានគេយល់ឃើញថាអនាគតរបស់ Sancho ជាមួយក្លិប Man Utd ហាក់ដូចជាត្រូវបញ្ចប់ទៅហើយ ជាពិសេសប្រសិនបើគ្រូបង្វឹកលោក Erik ten Hag នៅតែបន្តដឹកនាំក្រុមទៀតនោះ។…
គ្រូបង្វឹករបស់ក្លិបយក្សបារាំង Paris Saint-Germain លោក Luis Enrique ថ្មីៗនេះ ហាក់ដូចជាបានធ្វើការបញ្ជាក់យ៉ាងច្បាស់រួចហើយ ថា Kylian Mbappe នឹងត្រូវចាកចេញពីក្លិប នៅរដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កាន់តែមានភាពសង្ស័យខ្លាំងឡើង នៅពេលដែលគេត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងសម្រាប់ក្រុមជាថ្មីម្តងទៀត អំឡុងការប្រកួតរបស់ PSG ទល់នឹងក្រុម Reims កាលពីយប់មិញ។ គួរឲ្យដឹងថា Mbappe មិនបានលេងឲ្យក្រុមពេញលេញនោះឡើយ ចាប់តាំងពីដើមខែកុម្ភ:មកម្លេះ ហើយឥឡូវនេះ គ្រូបង្វឹកលោក Enrique ហាក់ដូចជាបានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះ នឹងចាកចេញនៅរដូវក្តៅខាងមុខ។ យ៉ាងណាមិញ…
គ្រូបង្វឹកឈុតធំរបស់ក្លិប West Ham លោក Kevin Nolan ថ្មីៗនេះ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថាខ្សែប្រយុទ្ធ Harry Kane អាចនឹងវិលត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញ ដោយចូលរួមជាមួយ Manchester United មុនពេលបញ្ចប់អាជីពរបស់ខ្លួន។ ជាក់ស្តែង Kane បានសម្រេចចិតចាកចេញពីក្លិប Spurs កាលពីរដូវក្តៅមុន ដើម្បីផ្លាស់ទៅលេងឲ្យក្លិប Bayern Munich ចាប់តាំងពីពេលនោះមកគេបានបង្ហាញគុណផលលេងដ៏គួរឲ្យចាប់អារម្មណ៍មែនទែន នៅក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះ។ ប៉ុន្តែទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ហាក់កំពុងប្រឈមមុខជាមួយនឹងស្ថានភាពដ៏លំបាកមួយ ដោយសារតែស្ថានភាពក្រុមបច្ចុប្បន្ន ខណ:មានរបាយការណ៍ជាច្រើនអះអាងថា Kane អាចនឹងស្វែងរកឱកាសក្នុងការវិលមកលេងនៅ PL សារជាថ្មី។ ជុំវិញស្ថានភាពបែបនេះ…
កីឡាករ Jordan Henderson និយាយថារូបគេអាចលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសបន្តទៀតបាន និងសង្ឃឹមថាទម្រង់លេងរបស់កីឡាកររូបនេះនៅក្រុម Ajax នឹងទាក់ទាញចិត្តលោក Gareth Southgate ឱ្យជ្រើសរើសរូបគេ ដើម្បីចូលលេងព្រឹត្តិការណ៍ EURO 2024 នៅប្រទេសអាល្លឺម៉ង់។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយក្រុម Al-Ettifaq នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដា…
