071 466 6789

customer@wolf246.co

Ronaldo Nazario ថាតារាឆ្នើមរូបនេះ ច្បាស់ជាអាចឈ្នះ Ballon d’Or បើសិនគេផ្ទេរមក Real Madrid

វីរបុរសក្លិប Real Madrid លោក Ronaldo Nazario ថ្មីៗនេះ បានធ្វើការអះអាងយ៉ាងច្បាស់ថា នៅទីបំផុតយើងអាចនឹងបានឃើញខ្សែប្រយុទ្ធ Kylian Mbappe ឈ្នះពានរង្វាន់ Ballon d’Or ជាក់ជាមិនខាន ប្រសិនបើគេផ្ទេរមក Madrid បានសម្រេចនោះ។

ជាការពិតណាស់ Mbappe គ្រោងនឹងចែកផ្លូវជាមួយក្លឹបយក្សបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកំពុងស្ថិតក្នុងការពិភាក្សាស៊ីជម្រៅមួយ ដើម្បីផ្ទេរមកកាន់ក្លិបអេស្ប៉ាញ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខ។

គួរឲ្យដឹងផងដែរថា Madrid បាន​តាម​ប្រមាញ់​តារា​ឆ្នើម​សញ្ជាតិ​បារាំង​ជា​យូរ​មក​ហើយ ខណ:មានរបាយការណ៍ធំៗជាច្រើន បានធ្វើការអះអាងថា​កិច្ច​ព្រម​ព្រៀង​នេះ​គួរ​តែអាច​ក្លាយ​ជា​ផ្លូវ​ការ ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

ជុំវិញស្ថានភាពបែបនេះ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល លោក Ronaldo បាននិយាយនៅក្នុងបសម្ភាសមួយ ជាមួយកាសែត Daily Mail ថា ៖ “​ឥឡូវនេះ យើងត្រូវរង់ចំាមើលដល់ពេលព័ត៌មានចេញជាផ្លូវការសិន ប៉ុន្តែគ្រប់គ្នាមានការរំភើបចំពោះ Mbappe រួចហើយ បើគេមក Madrid ពិតមែន។ ហើយខ្ញុំគិតថាទីបំផុតគាត់អាចនឹងឈ្នះ Ballon d’Or ប្រសិនបើគាត់មកផ្ទេរមក Real Madrid នោះ” ៕