071 466 6789

customer@wolf246.co

គ្រូធំ Nolan បង្ហើបថា Kane អាចត្រលប់មកកាន់ PL វិញ ដោយនឹងចូលរួមជាមួយ Man Utd

គ្រូបង្វឹកឈុតធំរបស់ក្លិប West Ham លោក Kevin Nolan ថ្មីៗនេះ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថាខ្សែប្រយុទ្ធ Harry Kane អាចនឹងវិលត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញ ដោយចូលរួមជាមួយ Manchester United មុនពេលបញ្ចប់អាជីពរបស់ខ្លួន។

ជាក់ស្តែង Kane បានសម្រេចចិតចាកចេញពីក្លិប Spurs កាលពីរដូវក្តៅមុន ដើម្បីផ្លាស់ទៅលេងឲ្យក្លិប Bayern Munich ចាប់តាំងពីពេលនោះមកគេបានបង្ហាញគុណផលលេងដ៏គួរឲ្យចាប់អារម្មណ៍មែនទែន នៅក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះ។

ប៉ុន្តែទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ហាក់កំពុងប្រឈមមុខជាមួយនឹងស្ថានភាពដ៏លំបាកមួយ ដោយសារតែស្ថានភាពក្រុមបច្ចុប្បន្ន ខណ:មានរបាយការណ៍ជាច្រើនអះអាងថា Kane អាចនឹងស្វែងរកឱកាសក្នុងការវិលមកលេងនៅ PL សារជាថ្មី។

ជុំវិញស្ថានភាពបែបនេះ លោក Nolan បានលើកឡើងថា ការវិលត្រលប់មកកាន់ទឹកដីអង់គ្លេស គឺតែងតែស្ថិតនៅក្នុងគំនិតរបស់ Kane ជានិច្ច ខណ:លោកក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ក្លិប Man Utd អាចនឹងក្លាយជាគោលដៅដ៏ធំមួយសម្រាប់រូបគេផងដែរ។

លើសពីនេះ លោក Nolan បានប្រាប់ talkSPORT ថា៖ “ខ្ញុំពិតជាអាចឃើញគាត់ត្រលប់មកវិញ នៅ Premier League ។ តែខ្ញុំមិនគិតថាគាត់នឹងចូលរួមជាមួយ Tottenham ម្តងទៀតទេ តែអាចជា Manchester United ច្រើនជាង” ៕

Recent Posts