071 466 6789

customer@wolf246.co
wolf246.co R.Madrid កំពុងសម្លឹងឃើញតារាឆ្នើមនៅអ៊ីតាលីម្នាក់ មកជំនួសតំណែងរបស់ Modric

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅទៅលើខ្សែបម្រើឆ្នើមរបស់ក្លិប Inter Milan កីឡាករ Nicolo Barella ជាអ្នកមកជំនួសតំណែងរបស់កីឡាករ Luka Modric នាពេលខាងមុខ។ ជាក់ស្តែងបច្ចុប្បន្ន Modric ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង សម្រាប់អនាគតរបស់ខ្លួននៅទឹកដី Bernabeu នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់ខ្លួន នឹងត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលនេះហើយ។ ទន្ទឹមនឹងនេះ អ្នកចាត់ការក្រុមលោក Carlo Ancelotti កាលពីពេលថ្មីៗនេះ ក៏បានទទួលស្គាល់ផងដែរថា ស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់ Modric ជាមួយក្លិប គឺមានភាពស្មុគស្មាញ ហើយកីឡាករសញ្ជាតិក្រូអាតរូបនេះ អាចនឹងធ្វើការសម្រេចចិត្តចុងក្រោយជុំវិញអនាគតរបស់ខ្លួន​…

wolf246.co Barca ទំនងជាចង់នាំយកអតីតគ្រូបង្វឹករបស់ខ្លួនម្នាក់ ត្រលប់មកកាន់ក្លិបជាថ្មីម្តងទៀត

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកអតីតគ្រូបង្វឹករបស់ខ្លួន និងបច្ចុប្បន្នជាអ្នកចាត់ការក្រុម Paris Saint-Germain លោក Luis Enrique ត្រឡប់មកកាន់ទឹកដី Camp Nou វិញ។ ជាការពិតណាស់ក្លិប Barca នឹងត្រូវស្វែងរកអ្នកចាត់ការថ្មីម្នាក់ ដើម្បីមកដឹកនាំក្រុមរបស់ខ្លួនវិញ បន្ទាប់ពីលោក Xavi បានធ្វើការប្រកាសជាផ្លូវការថាលោកនឹងសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិប នៅចុងបញ្ចប់រដូវកាលនេះហើយ។ គួរឲ្យដឹងផងដែរថា បើទោះបីជាឈ្មោះគ្រូបង្វឹកឆ្នើមៗមួយចំនួន ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងមកស្នងតំណែងរបស់លោក Xavi ហើយក៏ដោយ ប៉ុន្តែថ្មីៗនេះ យោងតាមសារព័ត៌មានអេស្ប៉ាញ Cadena SER បានបង្ហាញថា លោក Enrique កំពុងស្ថិតនៅក្នុងជម្រើស របស់នាយកផ្នែកកីឡា…

wolf246.co R.Madrid ត្រៀមបង្កើនតម្លៃសំណើផ្តល់ជូនសម្រាប់ Davies ដើម្បីឲ្យ Bayern ព្រមលក់

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបង្កើនតម្លៃសំណើផ្តល់ជូនបន្ថែម ដើម្បីចុះហត្ថលេខាលើខ្សែការពារ Alphonso Davies របស់ក្លិប Bayern Munich។ ជាក់ស្តែង ក្លិប Bayern នៅតែរក្សាជំហររបស់ខ្លួន ក្នុងការរក្សាទុន Davies ឲ្យស្នាក់នៅក្លិបបន្តទៀត ប៉ុន្តែទោះជាយ៉ាងណា វាហាក់មានភាពលំបាក ដោយសារតែកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២៣ឆ្នាំនៅសល់តិចជាង ១៨ខែទៀតប៉ុណ្ណោះ។ ជុំវិញស្ថានភាពនេះ មានន័យថាក្លិប Bayern នឹងមិនប្រថុយជាមួយនឹងការបាត់បង់ Davies ទៅដោយគ្មានតម្លៃខ្លួននោះឡើយ ដូច្នេះហើយទើបមានរបាយការណ៍ថ្មីៗនេះ បានអះអាងថាក្លិបយក្សអាល្លឺម៉ង់នឹងយល់ព្រមលក់គេចេញ…

wolf246.co ឪពុករបស់ Kvaratskhelia បញ្ជាក់ពីអនាគតកូនប្រុសបែបនេះ ចំពេល Barca & R.Madrid ចាប់ចិត្ត

ឪពុករបស់កីឡាករ Khvicha Kvaratskhelia ថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ជុំវិញការរំពឹងទុកទាក់ទងទៅនឹងអនាគតកូនប្រុសរបស់ខ្លួន ដោយលើកឡើងថាលោកនឹងភ្ញាក់ផ្អើលខ្លាំង ប្រសិនបើគេចាកចេញពីក្លិ្ប Napoli នៅរដូវក្តៅខាងមុខនេះនោះ។ នៅពេលដែល Napoli បានធ្វើការសម្រេចចិត្តក្នុងការចុះហត្ថលេខាលើ Kvaratskhelia ពីក្លិប Dinamo Butami កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង និងថែមទាំងបានរួមចំណែកជួយក្រុមរបស់ខ្លួនឲ្យឈ្នះពានរង្វាន់លីគ កាលពីរដូវកាលមុនផងដែរ។ ជុំវិញសមត្ថភាពដ៏លេចធ្លោនេះ បានធ្វើឲ្យទាំងក្លិប Real Madrid និង Barcelona រួមទាំងក្រុមមួយចំនួនៅ Premier League ត្រួវបានគេរាយការណ៍ថាកំពុងតាមដានលើស្ថានភាពរបស់ Kvaratskhelia បើទោះបីជាគេនៅមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ជាមួយក្លិបអ៊ីតាលី ក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ…

wolf246.co Liverpool អាចនឹងត្រូវចាយលុយធំ ប្រសិនចង់បាន Alonso មកដឹកនាំក្រុម

យោងតាមរបាយការណ៍មួយបានបង្ហាញឱ្យដឹងថាក្រុមហង្សក្រហម Liverpool អាចនឹងត្រូវធ្វើការចំណាយចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមួយ ប្រសិនបើពួកគេចង់បានអ្នកចាត់ការក្រុមលោក Xabi Alonso មកកាន់ទឹកដី Anfield នៅរដូវក្តៅខាងមុខនេះនោះ។ ជាការពិតណាស់ក្លិប Liverpool កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុម បន្ទាប់ពីលោក Jurgen Klopp បានប្រកាសកាលពីដើមឆ្នាំនេះ លោកនឹងលាលែងពីតំណែងនៅចុងបញ្ចប់នៃរដូវកាលនេះហើយ បន្ទាប់ពីចាយពេលអស់ប្រាំបីឆ្នាំកន្លះ។ ជុំវិញស្ថានភាពនេះ មានអ្នកចាត់ការល្បីៗជាច្រើន ហាក់កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅសម្រាប់ក្រុម Liverpool រួចទៅហើយ ប៉ុន្តែអ្វីដែលពិសេសគឺអ្នកចាត់ការបច្ចុប្បន្នរបស់ក្រុម Bayer Leverkusen ត្រូវបានគេជឿថាកំពុងក្លាយជាបេក្ខភាពកំពូល សម្រាប់តំណែងនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Alonso បច្ចុប្បន្នកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្រុម Leverkusen រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ ខណ:ពេលដែលប្រធានផ្នែកកីឡារបស់ក្លិប…

wolf246.co Liverpool គ្រោងចរចាផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតដល់ Robertson

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងមានគម្រោងក្នុងការពិភាក្សាជុំវិញការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ខ្សែការពារឆ្នើមរបស់ខ្លួន គឺកីឡាករ Andrew Robertson ក្នុងរដូវក្តៅខាងមុខ។ ជាការពិតណាស់ Robertson នៅតែត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយមិនអាចខ្វះបានសម្រាប់ក្រុមរបស់លោក Klopp បើទោះបីជាបច្ចុប្បន្ននេះ គេកំពុងស្ថិតនៅក្នុងរដូវកាលទី ៧ របស់ខ្លួននៅទឹកដី Anfield ក៏ដោយ។ គួរឲ្យដឹងផងដែរថា កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិស្កុតឡែនរូបនេះ នៅតែមានរហូតដល់ឆ្នាំ២០២៦ ឯណោះដូច្នេះហើយក្លិប Liverpool ហាក់មិនមានសម្ពាធខ្លាំងចំពោះអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយោងតាមការចុះផ្សាយពីគេហទំព័រ Football Insider បានរាយការណ៍មកថា ក្លិប Liverpool នៅតែមានគម្រោងក្នុងការបើកកិច្ចពិភាក្សាលើការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ Robertson នៅចុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ​​…