071 466 6789

customer@wolf246.co

R.Madrid កំពុងសម្លឹងឃើញតារាឆ្នើមនៅអ៊ីតាលីម្នាក់ មកជំនួសតំណែងរបស់ Modric

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅទៅលើខ្សែបម្រើឆ្នើមរបស់ក្លិប Inter Milan កីឡាករ Nicolo Barella ជាអ្នកមកជំនួសតំណែងរបស់កីឡាករ Luka Modric នាពេលខាងមុខ។

ជាក់ស្តែងបច្ចុប្បន្ន Modric ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង សម្រាប់អនាគតរបស់ខ្លួននៅទឹកដី Bernabeu នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់ខ្លួន នឹងត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលនេះហើយ។

ទន្ទឹមនឹងនេះ អ្នកចាត់ការក្រុមលោក Carlo Ancelotti កាលពីពេលថ្មីៗនេះ ក៏បានទទួលស្គាល់ផងដែរថា ស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់ Modric ជាមួយក្លិប គឺមានភាពស្មុគស្មាញ ហើយកីឡាករសញ្ជាតិក្រូអាតរូបនេះ អាចនឹងធ្វើការសម្រេចចិត្តចុងក្រោយជុំវិញអនាគតរបស់ខ្លួន​ នៅពេលឆាប់ៗខាងមុខ។

យ៉ាងណាមិញ ប្រសិនបើ Modric ពិតជាចង់ចែកផ្លូវគ្នាជាមួយ Madrid មែននោះ យោងតាមប្រភពពី Fichajes បានរាយការណ៍មកថា ក្លិបកំពូលតារាង La Liga នឹងងាកទៅរកជម្រើសខ្សែបម្រើថ្មី ស្របពេល Barella របស់ក្លិប Inter គឺជាបេក្ខភាពកំពូលមួយ៕