- March 11, 2024
គ្រូបង្វឹករបស់ក្លិបយក្សបារាំង Paris Saint-Germain លោក Luis Enrique ថ្មីៗនេះ ហាក់ដូចជាបានធ្វើការបញ្ជាក់យ៉ាងច្បាស់រួចហើយ ថា Kylian Mbappe នឹងត្រូវចាកចេញពីក្លិប នៅរដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កាន់តែមានភាពសង្ស័យខ្លាំងឡើង នៅពេលដែលគេត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងសម្រាប់ក្រុមជាថ្មីម្តងទៀត អំឡុងការប្រកួតរបស់ PSG ទល់នឹងក្រុម Reims កាលពីយប់មិញ។ គួរឲ្យដឹងថា Mbappe មិនបានលេងឲ្យក្រុមពេញលេញនោះឡើយ ចាប់តាំងពីដើមខែកុម្ភ:មកម្លេះ ហើយឥឡូវនេះ គ្រូបង្វឹកលោក Enrique ហាក់ដូចជាបានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះ នឹងចាកចេញនៅរដូវក្តៅខាងមុខ។ យ៉ាងណាមិញ…
