- March 25, 2024
ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានបំណងក្នុងការរក្សាទុកខ្សែបម្រើចាស់វស្សាកីឡាករ Toni Kroos ឲ្យស្នាក់នៅក្នុងក្រុមយ៉ាងហោចណាស់មួយរដូវកាលទៀត។ ជាក់ស្តែងកីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅតែបន្តចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុម Los Blancos នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុបចំនួន ៣៨ លើករួចមកហើយ ដោយរកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧លើកផ្សេងទៀត ។ គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងដែលកំពុងមានស្រាប់របស់ Kroos នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខនេះហើយ…
