ខ្សែប្រយុទ្ធ Mason Greenwood បានស្ដារអាជីពបាល់ទាត់របស់ខ្លួនបានប្រសើរឡើងវិញ ក្រោយចូលរួមក្លឹប Getafe ក្រោមលក្ខខណ្ឌខ្ចីជើងនារដូវកាលនេះ ស្របពេលក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍។
យោងតាមប្រភពពី La Gazzetta dello Sport បានឱ្យដឹងថា ក្លឹប Juventus ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាផ្ទេរកីឡារក្រៅជម្រើសរបស់ Manchester United រូបនេះ។
ក្លឹបសេះបង្កង់បានតាមដានស្ថានភាពរបស់កីឡាករវ័យ២២ឆ្នាំ ជាច្រើនខែ ហើយពួកគេមានគម្រោងក្នុងការនាំយក កីឡាករអង់គ្លេសរូបនេះ ទៅពង្រឹងតំបន់ប្រយុទ្ធនាទីផ្សាររដូវក្ដៅខាងមុខ។
អនាគតរបស់ Greenwood នៅទឹកដី Old Trafford ហាក់មិនមានភាពច្បាស់លាស់នោះទេ ខណៈដែលកិច្ចសន្យារបស់គេជាមួយក្លឹបបិសាចក្រហម នឹងផុតសុពលភាពនារដូវក្ដៅឆ្នាំ២០២៥ខាងមុខ ស្របពេល Atletico Madrid ក៏ចង់បានរូបគេទៅចូលក្រុមផងដែរ៕
