Wales បានខកខានចូលរួមប្រកួតព្រឹត្តការណ៏ Euro 2024 យ៉ាងឈឺចាប់ ខណៈដែលពួកគេបានរងបរាជ័យវគ្គ Play-Off ផ្តាច់ព្រ័ត្រ ដោយការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេជាមួយ Poland នៅទីក្រុង Cardiff ។ មានន័យថាគ្រាប់បាល់ដ៏ខកចិត្តរបស់អតីតខ្សែបម្រើ Man.Utd កីឡាករ Daniel James តែមួយគ្រាប់គត់ត្រូវបានសង្គ្រោះដោយអ្នកចាំទីអន្តរជាតិ Juventus គឺ Wojciech Szczesny ខណៈ Poland ស៊ុតបញ្ចូលទី ៥គ្រាប់រីឯ វែលរកបានតែ៤គ្រាប់ប៉ុណ្ណោះ។
វាពិតជាលទ្ធផលដ៏លំបាកមួយសម្រាប់លោក Robert Page និងកីឡាកររបស់គាត់ក្នុងការចាញ់ ដែលចាញ់ដោយក្រុម Poland ដែលមិនបានទទួលការស៊ុតបញ្ចូលទីតែមួយគ្រាប់ចំគោលដៅក្នុងអំឡុងពេលពេញ 120 នាទីមុនពេលការស៊ុតបាល់បញ្ចូលទី។
ក្រុមរបស់លោក Robert Lewandowski ឥឡូវនេះអាចទន្ទឹងរង់ចាំចូលរួមជាមួយបារាំង ហូឡង់ និងអូទ្រីសក្នុងពូល D នៅអឺរ៉ូរដូវក្តៅនេះនៅប្រទេសអាល្លឺម៉ង់។សម្រាប់វេលជាលើកដំបូងដែលត្រូវអវត្តមានក្នុងការប្រកួតជើងឯកអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១២មក។
