071 466 6789

customer@wolf246.co

Thomas Tuchel និយាយថា Bayern នឹងមិនបោះបង់ការព្យាយាមទេ ទោះ Leverkusen នាំមុខដាច់ច្រើនពិន្ទុក្តី

លោក Thomas Tuchel បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមរបស់លោកមិនបោះបង់ការប្រជែងជើងឯក Bundesliga នោះទេ បើទោះបីជាត្រូវបាន Bayer Leverkusen នាំមុខ១០ពិន្ទុនៅក្នុងតារាង Bundesliga ក៏ដោយ។

Bayern ហាក់ពិបាកក្នុងការឈ្នះជើងឯកលីគកំពូល១២ឆ្នាំជាប់គ្នា បន្ទាប់ពីពួកគេពុំសូវធ្វើបានល្អក្នុងរដូវកាលនេះ ខណៈ ក្រុម Leverkusen ដឹកនាំដោយលោក Xabi Alonso នៅរក្សាកំណត់ត្រាមិនបរាជ័យគ្រប់ការប្រកួត និងមានគម្លាតនាំមុខពួកគេជាច្រើនពិន្ទុ ខណៈនៅសល់តែ១០ប្រកួតទៀតប៉ុណ្ណោះ រដូវកាលនឹងត្រូវបានបញ្ចប់។

Bayern នឹងទទួលក្រុមបាតតារាង Mainz នាថ្ងៃសៅរ៍ ហើយលោក Tuchel បានប្រាប់អ្នកសារព័ត៌មានថា៖ “ជាការពិត គម្លាតពិន្ទុគឺពិតជាធំណាស់។ យើងត្រូវតែឈ្នះ យើងលែងមាននៅក្នុងដៃរបស់យើងទៀតហើយ។

Leverkusen លែងមានសម្ពាធពីយើង ដែលនេះគឺជាកំហុសរបស់យើង។ ប៉ុន្ដែវាមិនបានបញ្ឈប់យើងពីការបំពេញកាតព្វកិច្ច ដើម្បីប្រឹងឱ្យអស់លទ្ធភាពនាថ្ងៃស្អែកទេ”៕

Recent Posts