កីឡាករបារាំង Aurelien Tchouameni បានបដិសេធពាក់ព័ន្ធនឹងការចុះផ្សាយសម្រង់សម្តីរបស់ខ្លួន ដែលថាបានប្រៀបធៀប Kylian Mbappe នឹង Erling Haaland ជុំវិញការជជែករបស់គេកន្លងមកជាមួយនឹងមិត្តរួមទ្រនំនៅ Real Madrid គឺ Eduardo Camavinga និង Jude Bellingham។
ផ្ទុយទៅវិញ កីឡាករបារាំងខាងលើបានអះអាងថា ខ្លួនគេបានធៀបរវាង Eric Dier និង Dayot Upamecano ដែលកំពុងលេងឲ្យក្លឹប Bayern Munich ព្រមគ្នាឯណោះទេ ពោលមានចម្លើយថានរណាល្អជាងនរណា រវាងខ្សែការពារកណ្តាលទាំងពីរ។
Tchouameni រៀបរាប់ថា៖ “យើងពិតជាអត់បាននិយាយពាក់ព័ន្ធ Kylian និង Erling ទេ ពេលនោះ យើងនិយាយអំពី Eric Dier និង Dayot Upamecano ហើយ Jude ក៏និយាយអំពី Dider ខ្ញុំនិយាយអំពី Dayot វាមិនមែនជាព័ត៌មានអីធំទេ គ្រាន់ថាអ្វីដែលខ្ញុំបកស្រាយនេះ គឺជាការពិត”។
រំឭកថាក្នុងយុទ្ធនាការប្រកួតជូនក្រុមមាន់គកបារាំងខាងមុខ តាមកាលវិភាគពួកគេត្រូវកំណត់ប៉ះអាល្លឺម៉ង់ នៅវេលាម៉ោង ០៣:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី ២៤ មិនា និងប៉ះឈីលីនាម៉ោងដដែល ចូលថ្ងៃពុធទី ២៧ មិនា សុទ្ធសឹងនឹងមានផ្សាយបន្តផ្ទាល់លើទំព័រ Wolf246 Sport៕
