071 466 6789

customer@wolf246.co

Sevilla និង Real Betis ចង់ខ្ចីជើងខ្សែបម្រើវ័យក្មេងរូបនេះពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខ

ខ្សែបម្រើវ័យក្មេង Arda Guler ពិបាកទទួលបានឱកាសលេងនៅ Real Madrid នារដូវកាលនេះ ហើយគេអាចនឹងចាកចេញពីក្លឹប ក្រោមកិច្ចសន្យាខ្ចីជើង នារដូវកាលក្រោយ។

នៅក្នុងសប្ដាហ៍នេះ មានការរាយការណ៍ថា ក្លឹប Sevilla បានទាក់ទងទៅ Real Madrid ដើម្បីសាកសួរចង់ខ្ចីជើងកីឡាករតួកគីនារដូវក្ដៅនេះ។ ប៉ុន្ដែមានការរាយការណ៍ថា ក្លឹបយក្សអេស្ប៉ាញ ចង់ឱ្យ Guler ចូលរួមក្លឹបដែលមានកៅអី Champions League ដោយលេងខ្ចីជើង។

ពេលនេះ សារព័ត៌មាន AS បានអះអាងថា ក្លឹបរួមទីក្រុងម៉ាឌ្រីដ Real Betis ក៏កំពុងតាមដានស្ថានភាពរបស់ Guler ផងដែរ ខណៈក្រុមដឹកនាំដោយលោក Manuel Pellegrini កំពុងមានការប្រកួតប្រជែងក្នុងការដណ្ដើមកៅអីពានអឺរ៉ុប។

ប្រសិនបើ Real Madrid ចង់ឱ្យ Guler ចូលរួមក្លឹបនៅ UCL ពួកគេអាចមានជម្រើសឱ្យខ្សែបម្រើរូបនេះផ្លាស់ទៅ Girona ឬទៅចូលរួមក្លឹបក្រៅប្រទេស៕