071 466 6789

customer@wolf246.co

Paul Pogba ទទួលបានសំណើរដ៏ភ្ញាក់ផ្អើលក្រោយទទួលរងពិន័យ៤ឆ្នាំនៅ ​Juventus

អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United ទទួលបានសំណើរលេងឲ្យក្លឹបបាល់ទាត់មួយនៅប្រទេសរុស្សី។ កាលពីខែមុន Pogba ត្រូវបានជាប់បម្រាមរយៈ៤ឆ្នាំមិនឲ្យលេងបាល់បន្តទៀត ក្រោយរកឃើញថា ខ្សែបម្រើរូបនេះបានប្រើសារធាតុញៀន។

ទោះបីជាយ៉ាងណាមិញ Paul Pogba ត្រៀមខ្លួនរួចជាស្រេចក្នុងការប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​នៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ក្នុង​ទីក្រុង Lausanne៕យ៉ាងណាមិញបើយោងតាម ​​Tuttosport បានចុះផ្សាយថា Pogba បានទទួលការផ្តល់ជូនដើម្បីលេងឱ្យក្រុម Broke Boys ដែលជាក្រុមនៅក្នុងលីកដែលរៀបចំដោយប្រទេសរុស្សី។

នៅឆ្នាំ 2022 Media Football League ត្រូវបានបង្កើតឡើង ដែលជាជើងឯកដែលក្រុមត្រូវបានបង្កើតឡើងដោយតារាល្បីគ្រប់ប្រភេទ រួមទាំងតារាសម្ដែង និងអ្នកមានឥទ្ធិពល។ ហើយនាយកផ្នែកកីឡា Broke Boys លោក Artjom Chatjaturjan បានអះអាងថា គាត់បានទាក់ទងជាមួយតារាបារាំងរូបនេះរួចរាល់។

Recent Posts