071 466 6789

customer@wolf246.co
wolf246.co Real Madrid សម្លឹងឃើញកូនក្រុមរបស់ Bayer Leverkusen ជាជម្រើសទីពីរ

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា អាចនឹងពិចារណាក្នុងការនាំយកខ្សែការពារ Alejandro Grimaldo របស់ក្លិប Bayer Leverkusen មកជំនួសវិញ ប្រសិនបើពួកគេបរាជ័យក្នុងការទាក់ទាញ Alphonso Davies ពីក្រុម Bayern នោះ។ ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់ Davies នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះហើយ វាត្រូវបានគេនិយាយថា ខ្សែការពារឆ្នើមសញ្ជាតិកាណាដា កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ទឹកដី Bernabeu ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel នៅតែមានបំណងចង់ទុក Davies ឲ្យនៅលេងក្នុងក្រុមបន្តទៀត បើទោះបីជាកីឡាករខ្លួនឯងផ្ទាល់…

wolf246.co អេហ្ស៊ីបធ្វើបានល្អ ឡើងទៅកាន់វគ្គបន្ត ពានទ្វីបអាហ្វ្រិក ទោះបី Mohamed Salah បានត្រឹមអង្គុយមើលក៏ដោយ

អេហ្ស៊ីប បានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៅពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពីបានប្រកួតស្មើ ២ ទល់ ២ ជាមួយ Cape Verde ក្នុងការប្រកួតចុងក្រោយក្នុងពូល B…

wolf246.co Man Utd ដាក់ចេញតម្លៃខ្លួនសម្រាប់ទាំង Sancho និង Antony នៅទីផ្សារខាងមុខ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា មានឆន្ទ:ក្នុងការលក់ចេញទាំង Jadon Sancho និង Antony នៅក្នុងតម្លៃខ្លួន ៥០លានផោន ដូចគ្នា នៅទីផ្សារដោះដូរខាងមុខ។ ជាក់ស្តែងក្លិបបិសាចក្រហម បានចំណាយលុយច្រើនជាង ១៥៥លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធពីរ ពីក្រុម Borussia Dortmund និង Ajax ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកីឡាករទាំងពីររូបនេះ ហាក់មិនបានបង្ហាញពីសមត្ថភាពដូចទៅនឹងអ្វីដែលក្លិបរំពឹងទុកនោះឡើយ។ ជាលទ្ធផល Sancho ត្រូវបានក្លិបសម្រេចចិត្តអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់ក្លិប Dortmund វិញ នៅក្នុងលក្ខខណ្ឌខ្ចីជើង ស្របពេល Antony វិញ បើទោះបីជាគេតែងត្រូវបានផ្តល់ឱកាសបង្ហាញខ្លួនសម្រាប់ក្រុមក្តី…

wolf246.co Ronaldo កំពុងជំរុញឲ្យ Al-Nassr ទាញយកតារាឆ្នើមរបស់ Man Utd មួយរូបមកកាន់ក្លិប

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Al-Nassr ត្រូវបានគេរាយការណ៍មកថា កំពុងជំរុញឲ្យក្លិបរបស់ខ្លួន ធ្វើការចុះហត្ថលេខាលើខ្សែបម្រើ​ Casemiro របស់ក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ។ ជាក់ស្តែង Casemiro បច្ចុប្បន្នមានកុងត្រាជាមួយក្លិបម្ចាស់ដី Old Trafford រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នអនាគតរបស់កីឡាករសញ្ជាតិប្រេស៊ីល ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង។ ជុំវិញស្ថានភាពបែបនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Foot Mercato បានអះអាងថា Ronaldo បាននិយាយជាមួយឥស្សរជនជាន់ខ្ពស់នៅក្នុងក្លិប Al-Nassr ដើម្បីពិភាក្សាជុំវិញលទ្ធភាពក្នុងការផ្ទេរយកអតីតមិត្តរួមក្រុមរបស់គេ មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត នៅរដូវក្តៅខាងមុខនេះ។ ជម្រាបជូនផងដែរថា Ronaldo ទទួលបានភាពជោគជ័យយ៉ាងធំធេងពេលក្នុងការចំណាយពេលរួមគ្នាជាមួយ Casemiro នៅ Real…

wolf246.co Xavi ដៀមដាមចំៗបែបនេះ ក្រោយ R.Madrid យកឈ្នះលើ Almeria ទាំងចម្រូងចម្រាស់

គ្រូបង្វឹករបស់ក្លិប Barcelona លោក Xavi ថ្មីៗនេះ បានចេញមុខអះអាងថា Real Madrid ហាក់ពីការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាល បន្ទាប់ពួកគេបានវាយបកយកឈ្នះទៅលើក្រុម Almeria កាលពីយប់មិញ។ ជាការពិតណាស់ ក្លិបបាតតារាង Almeria បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានរកគ្រាប់បាល់នាំមុខដល់ទៅ ២ គ្រាប់ នៅក្នុងតង់ទីមួយ តែទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Carlo Ancelotti អាចរកគ្រាប់បាល់តាមបានស្មើវិញ ដោយមានជំនួយពី VAR និងឈានដល់ការបញ្ចប់ការប្រកួតដោយជ័យជម្នះ ៣–២ ដោយគ្រាប់បាល់របស់ Dani Carvajal នៅម៉ោងបន្ថែម។ ជុំវិញជ័យជម្នះនេះផងដែរ…

wolf246.co Greenwood អាចនឹងត្រឡប់មកកាន់ Man Utd វិញ ដោយសារហេតុផលមួយនេះ

ឆ្នាំ២០២៣។ កុងត្រាក្នុងការខ្ចីជើងកីឡាករ Mason Greenwood នឹងមានសុពលភាពរហូតដល់ដំណាច់រដូវកាលនេះ ស្របពេលទម្រង់លេងរបស់កីឡាករ Mason Greenwood ពិតជាល្អមែនទែន ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Barcelona និងក្រុម Atletico Madrid។ កីឡាករ Mason Greenwood ត្រូវបានគេចាត់ទុកថារូបគេទំនងជាគ្មានឱកាសបង្ហាញខ្លួនសម្រាប់ក្រុម…