- January 26, 2024
ក្លឹប Barcelona បានធ្លាក់ចេញពីពានព្រះមហាក្សត្រអេស្ប៉ាញ Copa del Rey ក្រោយចាញ់ក្លឹប Athletic Bilbao ក្នុងលទ្ធផល ៤ ទល់នឹង ២ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ កាលពីយប់ថ្ងៃពុធ។ បើតាមស្ថិតិនៃការប្រកួត ខាង…
ក្លឹប Barcelona បានធ្លាក់ចេញពីពានព្រះមហាក្សត្រអេស្ប៉ាញ Copa del Rey ក្រោយចាញ់ក្លឹប Athletic Bilbao ក្នុងលទ្ធផល ៤ ទល់នឹង ២ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ កាលពីយប់ថ្ងៃពុធ។ បើតាមស្ថិតិនៃការប្រកួត ខាង…
គ្រូបង្វឹករបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខខាលើខ្សែការពារ Antonio Rudiger របស់ក្លិប Real Madrid ។ ជាក់ស្តែង ក្លិប Liverpool ត្រូវបានគេយល់ឃើញថា នឹងផ្តោតទៅលើការពង្រឹងខ្សែការពាររបស់បន្ថែមទៀត ជាពិសេសក្រុមរបស់លោក Klopp ត្រូវការជម្រើសថ្មី នៅពេលដែល Joel Matip បានអវត្តមានស្ទើតែពេញមួយរដូវកាល ដោយសារតែរបួសជង្គង់ និងកាន់តែជិតផុតកុងត្រាផងដែរ។ ហើយឥឡូវនេះ បើយោងតាមរបាយការណ៍ពី Nacional បានអះអាងថា Rudiger កំពុងស្ថិតលើរ៉ាដារបស់លោក Klopp ដោយលោកគិតថារូបគេអាចជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីមកពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ។…
អតីតប្រធានផ្នែកកីឡារបស់ក្លិប Al Nassr លោក Goran Vucevic បានបង្ហើបថាខ្សែបម្រើ Luka Modric ធ្លាប់ខិតជិតខ្លាំងមែនទែន ក្នុងការផ្ទេរមកចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត កាលពីរដូវក្តៅកន្លងទៅ មុនពេលសម្រេចចិត្តបន្តស្នាក់នៅ Real Madrid បន្ត។ ជាក់ស្តែង Modric ត្រូវបានគេរាយការណ៍ថា ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំង ក្នុងការចាកចេញពីក្លិប Madrid កាលពីរដូវក្តៅកន្លងទៅ នៅពេលដែលគេហាក់លែងជាជម្រើសចម្បងសម្រាប់ក្លិបយក្សអេស្ប៉ាញទៀតនោះឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ខ្សែបម្រើរូបនេះបានសម្រេចចិត្តជ្រើសរើសយកការស្នាក់នៅកីឡដ្ឋាន Santiago Bernabeu បន្តទៀត។ ប៉ុន្តែប្រសិនបើគេមិនអាចនៅ La…
ក្លិប Real Madrid បានធ្វើការប្រកាសថា ខ្សែការពារ Eder Militao បានបន្តកុងត្រាថ្មីជាមួយពួកគេ ដែលនឹងធ្វើឱ្យកីឡាករប្រេស៊ីលលេងនាទឹកដី Santiago Bernabéu រហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៨។ កុងត្រាចាស់របស់កីឡាករវ័យ ២៦ឆ្នាំ នឹងផុតកំណត់នៅក្នុងឆ្នាំ២០២៥ តែការបន្តកុងត្រាថ្មីនេះនឹងធ្វើឱ្យរូបគេ…
ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិបសាចក្រហម Manchester United ថ្មីៗនេះ បានប្រាប់អ្នកតំណាងរបស់ខ្លួនឲ្យបំពេញក្តីស្រមៃរបស់គេ ក្នុងការផ្ទេរទៅកាន់ក្លិប Barcelona។ ជាក់ស្តែងកីឡាករវ័យ ២២ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Getafe របស់អេស្ប៉ាញ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ដោយនៅទីនោះគេអាចរួមចំណែករកបាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៤ លើក ពីការបង្ហាញខ្លួន ១៩ដង។ យ៉ាងណាក៏ដោយ Greenwood នឹងត្រូវវិលត្រលប់ទៅកាន់ក្លិប Man Utd វិញ នៅដំណាច់រដូវកាលនេះ…
ខ្សែការពារ Aaron Wan-Bissaka របស់ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិប Al-Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។ ជាក់ស្តែងក្លិបនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មួយនេះ បានធ្វើការចុះហត្ថលេខាលើតារាឆ្នើមមួយចំនួនរួចមកហើយ ពីក្លិបនៅក្នុងតំបន់អឺរ៉ុប ដូចជា Sadio Mane , Aymeric Laporte និង Alex Telles ជាដើម កាលពីរដូវក្តៅមុនកន្លងទៅ។…
