071 466 6789

customer@wolf246.co

Fati ត្រូវបានដកពីបញ្ជីក្រុមប្រកួតទល់ Brentford ក្រោយលេងមិនល្អមួយរយៈចុងក្រោយ

២០២៤ ជាឆ្នាំមួយដ៏លំបាកសម្រាប់ Ansu Fati ដោយគេមិនអាចសម្របខ្លួនទៅនឹងការប្រកួត ក្រោយផ្លាស់ពី Barcelona ទៅចូលរួម Brighton ក្រោមកិច្ចសន្យាខ្ចីជើង។

គ្រូបង្គោល Brighton លោក Roberto De Zerbi បាននិយាយរិះគន់ Fati ជាសាធារណៈ សម្រាប់ការលេងរបស់គេ ដែលមិនអាចបង្កើតឱកាសឱ្យមានគ្រាប់បាល់ក្នុង៩ប្រកួតចុងក្រោយ។

លោក De Zerbi បានដាក់ពិន័យទៅលើ Fati ក្នុងការប្រកួតទល់ Brentford។ កីឡាករអេស្ប៉ាញរូបនេះ មិនមានឈ្មោះសូម្បីនៅក្នុងបញ្ជីបម្រុងក្នុងការប្រកួតទល់ Brentford។

អ្នកចាត់ការជនជាតិអ៊ីតាលី បានបង្ហើបឱ្យដឹងក្រោយចប់ការប្រកួតថា ការមិនបញ្ចូលឈ្មោះ Fati ដើម្បីឱ្យគេស្ដារកាយសម្បទារបស់ខ្លួនឱ្យបានប្រសើរឡើងវិញ៕

Recent Posts