គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានសម្តែងការគោរព និងពេញចិត្តចំពោះការសម្តែងបង្ហាញសមត្ថភាពរបស់ Antony ក្នុងលទ្ធផលបញ្ចប់ការប្រកួតស្មើគ្នា ១:១ កាលពីថ្ងៃសៅរ៍ ទល់នឹងក្រុម Burnley ក្រោយរូបគេទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រកន្លងមកនៅកីឡដ្ឋាន Old Trafford នោះ។
គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធឆឆ្នើម Marcus Rashford បានខកខានម្តងទៀត ដោយសាររបួស ដែលបានផ្តល់ឱកាសឱ្យ Antony រក្សាកន្លែងរបស់គាត់។ ទន្ទឹមនឹងនោះ នៅក្នុងការប្រកួតនាទីទី៧៩ Antony បានស៊ុតបញ្ចូលទី ១គ្រាប់ ឱ្យ Man United នាំមុខ ១ទល់នឹង០ ក្រោយពីក្រុមរបស់លោក Vincent Kompany ទាត់បាល់ប៉េណាល់ទីនៅនាទីទី៨៧ តាមស្មើដោយកីឡាករ Zeki Amdouni៕
