071 466 6789

customer@wolf246.co

Nacho Fernandez សម្រេចចែកផ្លូវជាមួយ Real Madrid ក្រោយរួមទ្រនំអស់ជាង ២៣ឆ្នាំ

Romano បានឲ្យដឹងថា ខ្សែការពារ សញ្ជាតិអេស៉្បាញ Nacho Fernandez បានជូនដំណឹងទៅដល់ក្រុមអធិរាជស Real Madrid អំពីផែនការរបស់គាត់ក្នុងការចាកចេញពីក្លឹបនៅខែមិថុនាខាងមុខ ដែលរូបគាត់នឹងក្លាយជាកីឡាករមិនមានតម្លៃផ្ទេរ។

Nacho បានចូលរួមជាមួយក្រុមថ្នាលយុវជន Real Madrid ​ចាប់តាំងពីអាយុ ១១ឆ្នាំ ដោយមកដល់ពេលបច្ចុប្បន្នកីឡាករវ័យ ៣៤ឆ្នាំ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំក្រុមដំបូងរបស់ Madrid អស់រយៈពេលជាងមួយទសវត្សរ៍ ហើយបានចំណាយពេល ២៣ឆ្នាំ ជាមួយក្លឹប។

គួរជម្រាបផងដែរថា Nacho បង្ហាញខ្លួន ៣៥៥ប្រកួត ដោយរកបាន ១៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ancelotti បានដាក់ផ្គូផ្គងឱ្យខ្សែការពារកណ្តាល Antonio Rudiger និង Nacho ចូលលេង និងម្តងម្កាល Aurelien Tchouameni ជាអ្នកបំពេញក្រុមបន្ថែម៕