071 466 6789

customer@wolf246.co

Bayern Munich ប្ដេជ្ញាមិនទទួលសំណើផ្ទេរតារាឆ្នើមមួយរូបនេះ ខណៈ Man City កំពុងចង់បាន

ខ្សែបម្រើប្រយុទ្ធ Jamal Musiala ត្រូវបានរាយការណ៍ថា មិនស្ថិតនៅក្នុងគម្រោងលក់ចេញរបស់ក្លឹប Bayern Munich នោះទេ បើទោះបីជាមានការភ្ជាប់រូបគេទៅនឹងក្លឹប Manchester City ក៏ដោយ។

ក្លឹបមេឃខៀវ ត្រូវបានរាយការណ៍ថាបានសម្លឹងឃើញខ្សែបម្រើវ័យ២១ឆ្នាំ ប៉ុន្ដែបើយោងតាមប្រភពពី Sky Germany បានឱ្យដឹងថា Bayern នឹងមកិនលក់រូបគេឡើយ។

ប្រភពខាងលើបានអះអាងផងដែរថា នាយកផ្នែកកីឡារបស់ក្លឹបយក្សអាល្លឺម៉ង់ នឹងបដិសេធរាល់សំណើទាំងអស់សម្រាប់ការផ្ទេរ ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមរូបនេះ ហើយក្លឹបចង់បន្ដកិច្ចសន្យារបស់គេ ខណៈបច្ចុប្បន្នមានសុពលភាពដល់ឆ្នាំ២០២៦៕