071 466 6789

customer@wolf246.co

Roma សម្រេចចិត្តលើអនាគតរបស់ De Rossi ដោយសារលទ្ធផលនៅពាន Europa League

ក្លឹប AS Roma បានប្រកាសថា វីរបុរស Daneile De Rossi នឹងបន្ដដឹកនាំក្រុម ក្រៅតែពីដំណាច់រដូវកាលនេះ។ លោក De Rossi ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់របស់ Roma ដែលមានកុងត្រារហូតដល់ចប់រដូវកាលនេះ ហើយពេលនេះក្លឹបបានប្រកាសថា ពួកគេបានបន្លាយបន្ថែម១រដូវកាលនេះ។

លោក De Rossi បានមកជំនួសតំណែងលោក Jose Mourinho នៅពេលដែលក្រុមមានមូលដ្ឋានក្នុងទីក្រុងរ៉ូមឈរនៅក្នុងចំណាត់ថ្នាក់លេខ៩នៅក្នុងលីគ។

បន្ទាប់ពីមិនបរាជ័យ៧ប្រកួតនៅក្នុងក្របខណ្ឌ Serie A ពួកគេបានឡើងទៅកាន់លេខ៥ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី។ ហើយបច្ចុប្បន្ន Roma ក៏បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ផងដែរ៕