071 466 6789

customer@wolf246.co

Real Madrid នឹងមិនទិញផ្ដាច់កុងត្រាកីឡាករ Bayer Leverkusen ម្នាក់នេះ ពេលចប់កុងត្រាខ្ចីជើងឡើយ

ក្លឹប Real Madrid បានព្រមព្រៀងកិច្ចសន្យាខ្ចីជើងររយៈពេលមួយឆ្នាំ ជាមួយនឹងក្លឹប Bayer Leverkusen ក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេង Iker Bravo ដែលធ្លាប់លេងនៅក្នុងក្រុមថ្នាលរបស់ Barcelona, La Masia។ ក្លឹបទាំងពីរបានយល់ព្រមបន្ថែមកុងត្រាខ្ចីជើងមួយឆ្នាំទៀត កាលពីរដូវក្ដៅឆ្នាំមុន។

Bravo ចាប់ផ្ដើមនៅក្នុងក្រុម Real Madrid Castilla ប៉ុន្ដែគេត្រូវបានបញ្ជូនទៅក្រុម U19 នាប៉ុន្មានខែចុងក្រោយ ដោយសារការលេងរបស់គេមិនត្រូវចិត្តគ្រូបង្វឹក Raul Gonzalez។

Bravo តាំងពីពេលនោះមក បង្ហាញសមត្ថភាពយ៉ាងល្អ ដែលអាចឱ្យក្លឹបអធិរាជស ពិចារណាក្នុងការចុះហត្ថលេខាផ្ទេរជាអចិន្ត្រៃយ៍ នេះបើយោងតាមប្រភពពី Relevo។

ប៉ុន្ដែមានការអះអាងថា ការរួមចំណែករបស់គេ ក្នុងពីររដូវកាលចុងក្រោយ មិនទាន់គ្រប់គ្រាន់ឱ្យក្លឹបអេស្ប៉ាញ ចំណាយទឹកប្រាក់ ចន្លោះពី៨ទៅ១០លានអឺរ៉ូ ដើម្បីទិញគេពីក្លឹប Leverkusen ឡើយ។

Bravo នឹងត្រលប់ទៅក្លឹបអាល្លឺម៉ង់ វិញក្នុងរដូវក្ដៅ ខណៈគេមានសំណើពីក្លឹបនៅអេស្ប៉ាញ អ៊ីតាលី និងព័រទុយហ្កាល់៕

Recent Posts