071 466 6789

customer@wolf246.co

Rodri រំពឹងថា​ ខ្លួនអាចមានពេលសម្រាកខ្លះ ក្រោយលេងបានជាង 40ប្រកួតក្នុងរដូវកាលនេះ

ខ្សែបម្រើ Rodri របស់ Manchester City និយាយថា គេមានគម្រោងក្នុងការសម្រាកអំឡុងរដូវកាលនេះ ខណៈក្រុមមេឃខៀវ ព្យាយាមក្នុងការឈ្នះពានបីជាថ្មី។

កីឡាករវ័យ២៧ឆ្នាំ បានបង្ហាញខ្លួន៤១ប្រកួតនារដូវកាលនេះ រួមទាំងជំនួប Champions League ជើងទី១វគ្គ៨ក្រុមចុងក្រោយ ទល់នឹង Real Madrid កាលពីថ្ងៃអង្គារ។

នោះជាការប្រកួតទី៣ ក្នុងចំណោម៨ប្រកួតនាខែមេសា នៅពានរង្វាន់ទាំង៣សម្រាប់ Man City ហើយខ្សែបម្រើអេស្ប៉ាញ បង្ហាញពីអារម្មណ៍នឿយហត់ នឹងចង់សម្រាកនៅក្នុងប្រកួតណាមួយមុនរដូវកាលបញ្ចប់។

Rodri បាននិយាយថា៖ “ខ្ញុំពិតជាត្រូវការសម្រាក។ សូមរង់ចាំមើល ថាយើងនិយាយបែបណា ហើយតែយើងនៅក្នុងស្ថានភាពបែបណា។ ពេលខ្លះវាគឺបែបនេះ។ ខ្ញុំត្រូវការកែប្រែ ការសម្រាកនៅក្នុងគម្រោងរបស់យើង”៕

Recent Posts