071 466 6789

customer@wolf246.co

Ozil ដាច់ចិត្តទម្លាយថា ក្លិបដែលគាត់មានក្តីស្រមៃចង់ទៅលេងគឺជាក្លិបយក្សមួយនេះ

អតីតខ្សែបម្រើប្រយុទ្ធរបស់ Real Madrid និង Arsenal លោក Mesut Ozil ថ្មីៗនេះទើបតែបានទម្លាយរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ថាក្លិបសេះបង្កង់ Juventus គឺជាក្លិបក្នុងក្តីស្រមៃមួយដែលលោកចង់លេងឱ្យបំផុត។

ជាការពិតណាស់ លោក Ozil គឺជាកីឡាករដ៏ល្បីល្បាញម្នាក់ ដែលធ្លាប់លេងឱ្យក្លិបធំៗជាច្រើនដូចជា Real Madrid, Arsenal, Fenerbahce ជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអតីតកីឡាករជម្រើសជាតិ អាល្លឺម៉ង់ រូបនេះបាននៅក្លិបក្នុងចិត្តមួយទៀត ដែលគាត់ចង់លេងជាមួយនោះគឺ Juventus។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្តីស្រមៃមួយនេះនឹងមិនអាចទៅរួចនោះទេ ព្រោះថា Ozil គាត់បានចូលនិវត្តន៍ពីបាល់ទាត់ទៅហើយ ពោលគឺតាំងពីពាក់កណ្តាលឆ្នាំ ២០២៣ មកម្ល៉េះ។

ទាក់ទងនឹងរឿងខាងលើ ថ្មីៗនេះ Ozil បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

ពិតជាមានមោទកភាពណាស់នៅក្នុងអាជីពរបស់ខ្ញុំ ហើយវាពិតជាអស្ចារ្យណាស់សម្រាប់ក្លិបទាំងអស់ដែលខ្ញុំធ្លាប់បានលេងជាមួយ មានតែក្លិបមួយប៉ុណ្ណោះដែលខ្ញុំបានខកខានមិនបានលេងឱ្យ នោះគឺជាក្លិប អ៊ីតាលី ដែលជាទីស្រឡាញ់របស់ខ្ញុំ ៕