071 466 6789

customer@wolf246.co

អតីតគ្រូយុវជនរបស់ Barca ថាគ្មាននរណាដឹកនាំ Barca ល្អជាង Xavi ទេ លើកលែងតែគ្រូបង្វឹក 2រូបនេះ

លោក Oscar Garcia ដែលជាអ្នកចាត់ការក្លឹប OH Leuven បាននិយាយលើកសរសើរអ្នកចាត់ការបច្ចុប្បន្នរបស់ Barcelona លោក Xavi Hernandez ចំពោះការដឹកនាំរបស់លោក។

លោក Xavi ទទួលបានការគាំទ្រ និងការរិះគន់ចំពោះការងាររបស់លោកនៅ Barcelona ហើយលោក Garcia ដែលជាអតីតគ្រូយុវជនក្រុមអ្នកមានបុណ្យ បង្ហាញការគាំទ្រសម្រាប់បុរសជនជាតិអេស្ប៉ាញរូបនេះ។

ថ្លែងប្រាប់ Mundo Deportivo លោក Garcia បាននិយាយថា៖ “ក្រៅពីលោក Guardiola និងលោក Luis Enrique ខ្ញុំមិនឃើញគ្រូបង្វឹក Barcelona រូបណាប្រសើរជាងគាត់នោះទេ។ គាត់បានធ្វើរឿងដ៏អស្ចារ្យសម្រាប់ក្លឹប”។

“គាត់ជាគ្រូបង្វឹកម្នាក់ដែលប្រជែងជើងឯក La Liga យ៉ាងស្វិតស្វាញ មិនគួរចាកចេញពីក្លឹបដោយភាពអវិជ្ជមាននោះទេ។ វាពិតជាផ្ទុយគ្នាស្រលះ។ គាត់នៅតែអាចមានឱកាសសម្រេចបានពានពីរដ៏សំខាន់”។

អតីតគ្រូបង្គោល Celta Vigo រូបនេះ យល់ឃើញថា ការសម្រេចចិត្តរបស់លោក Xavi ដែលប្រកាសចាកចេញពីក្លឹប គឺជារឿងផ្ទាល់ខ្លួន និងគួរតែត្រូវបានគោរព៕