071 466 6789

customer@wolf246.co

Tchouameni បានច្រាន​ចោល​ព័ត៌មាន​ដែលថា​ខ្លួន​ប្រៀបធៀបជាមួយ Mbappe និង Haaland

កីឡាករ​បារាំង Aurelien Tchouameni បាន​បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​ចុះផ្សាយ​សម្រង់​សម្តី​របស់​ខ្លួន ដែល​ថា​បាន​ប្រៀបធៀប​ Kylian Mbappe នឹង Erling Haaland ជុំវិញ​ការ​ជជែក​របស់​គេ​កន្លង​មក​ជាមួយ​នឹង​មិត្ត​រួម​ទ្រនំ​នៅ Real Madrid គឺ Eduardo Camavinga និង Jude Bellingham។

ផ្ទុយ​ទៅ​វិញ កីឡាករ​បារាំង​ខាង​លើ​បាន​អះអាង​ថា ខ្លួន​គេ​បាន​ធៀប​រវាង Eric Dier និង Dayot Upamecano ដែល​កំពុង​លេង​ឲ្យ​ក្លឹប Bayern Munich ​ព្រម​គ្នា​ឯ​ណោះ​ទេ ពោល​មាន​ចម្លើយ​ថា​នរណា​ល្អ​ជាង​នរណា រវាង​ខ្សែ​ការពារ​កណ្តាល​ទាំង​ពីរ។

Tchouameni រៀបរាប់​ថា៖ “យើង​ពិត​ជា​អត់​បាន​និយាយ​ពាក់ព័ន្ធ Kylian និង Erling ​ទេ ពេល​នោះ យើង​និយាយ​អំពី Eric Dier និង Dayot Upamecano ហើយ Jude ក៏​និយាយ​អំពី Dider ខ្ញុំ​និយាយ​អំពី Dayot វា​មិនមែន​ជា​ព័ត៌មាន​អី​ធំ​ទេ គ្រាន់​ថា​អ្វី​ដែល​ខ្ញុំ​បកស្រាយ​នេះ គឺ​ជា​ការ​ពិត”។

រំឭក​ថា​ក្នុង​យុទ្ធនាការ​ប្រកួត​ជូន​ក្រុម​មាន់​គក​បារាំង​ខាង​មុខ តាម​កាលវិភាគ​ពួក​គេ​ត្រូវ​កំណត់​ប៉ះ​អាល្លឺម៉ង់ នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ២៤ មិនា និង​ប៉ះ​ឈីលី​នា​ម៉ោង​ដដែល ចូល​ថ្ងៃ​ពុធ​ទី ២៧ មិនា សុទ្ធ​សឹង​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ Wolf246 Sport៕

Recent Posts