071 466 6789

customer@wolf246.co

ក្លឹបកាំភ្លើងធំ Arsenal បានដេញថ្លៃខ្សែប្រយុទ្ធប្រេស៊ីលម្នាក់នេះ ក្នុងកញ្ចប់ទឹកប្រាក់ ៣០លានអឺរ៉ូ

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានខិតជិត និងបញ្ចុះបញ្ចូលក្លឹ Benfica ជាមួយនឹងការដេញថ្លៃ ៣០លានអឺរ៉ូ ឬស្មើនឹង ២៥.៥លានផោន សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Marcos Leonardo ។

គួរជម្រាបផងដែរថា កីឡាករវ័យ ២០ឆ្នាំ បានឆ្លងកាត់ប្រព័ន្ធយុវជនរបស់ក្លឹប Santos ក្នុងប្រទេសប្រេស៊ីល ហើយរកបាន ៥៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦៨ប្រកួត សម្រាប់ក្រុមកុមារភាពរបស់ខ្លួន ហើយត្រូវបានលក់កាន់ទៅក្លឹប Benfica ក្នុងតម្លៃ ១៥.៣លានផោន ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាកន្លងទៅ។

លើសពីនេះ Leonardo បានសម្របខ្លួនយ៉ាងរហ័សទៅនឹងជីវិតនៅក្នុងប្រទេសព័រទុយហ្គាល់ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ ពីការបង្ហាញខ្លួន ៧លើកដំបូង នៅក្នុងក្របខ័ណ្ឌ Primeira Liga ខណៈដែលកុងត្រាបច្ចុប្បន្នជាមួយ Benfica មានរយៈពេល ៥ឆ្នាំ ឯណោះ៕