071 466 6789

customer@wolf246.co

Wayne Rooney ជឿថាតារាឆ្នើមរបស់ Man Utd មួយរូបនេះ នឹងបំបែកកំណត់ត្រារបស់ខ្លួនបាន

វីរបុរសរបស់ Manchester United លោក Wayne Rooney បាននិយាយលើកទឹកចិត្តខ្សែប្រយុទ្ធ Marcus Rashford ឱ្យប្រឹងប្រែងបំបែកកំណត់ត្រាគ្រាប់បាល់របស់លោក នៅ Old Trafford។

អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហមរូបនេះ យល់ឃើញថា Rashford មានសមត្ថភាពបំបែកកំណត់ត្រាគ្រាប់បាល់របស់ខ្លួន ប៉ុន្ដែលោកត្រូវការឱ្យគេមានភាពនឹងនរជាងនេះ។

បន្ទាប់ពីបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងរដូវកាល ២០២២-២៣ ពេលដែលគេរកគ្រាប់បាល់៣០គ្រាប់ គ្រប់ពានរង្វាន់ទាំងអស់ សមត្ថភាពលេងរបស់ Rashford ហាក់ធ្លាក់ចុះ ក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់ត្រឹមតែ៦គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៣៣ប្រកួត។

និយាយក្នុងសម្ភាសន៍របស់ TNT Sports, លោក Rooney បាននិយាយថា៖ “ខ្ញុំគិតថា គេនៅក្នុងតំណែងអាទិភាព, គេលេង​ឱ្យ Manchester United។ ខ្ញុំធ្លាប់បាននិយាយពីមុនមកហើយថា គេជាកីឡាករតែម្នាក់ដែលខ្ញុំជឿជាក់ ថាអាចបំបែកកំណត់ត្រារបស់ខ្ញុំបាន”។

“ខ្ញុំសង្ឃឹមថា គេធ្វើបានព្រោះគេជាកីឡាកររបស់ Manchester។ ប៉ុន្ដែខ្ញុំគិតថា គេត្រូវការការលេងដ៏នឹងនរ។ ពិតណាស់ គេមិនអាចលេងបានល្អច្រើនរដូវកាលនោះទេ ប៉ុន្ដគេត្រូវការស្វែងរករបៀបលេងដ៏នឹងនរ ហើយក្លាយជាអ្នកដឹកនាំនៅក្នុងក្រុម”៕

Recent Posts