071 466 6789

customer@wolf246.co

ប្រសិនលោក Ten Hag ចាកចេញ! Man Utd នឹងបាត់បង់ហត្ថលេខាកីឡាករវ័យក្មេងរូបនេះ

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបាត់បង់ការចុះហត្ថលេខាលើកីឡាករវ័យក្មេង Roony Bardghji របស់ក្រុម Copenhagen ប្រសិនបើគ្រូបង្វឹកលោក Erik ten Hag ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។

យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា អនាគតរបស់លោក Erik ten Hag នៅ Old Trafford កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីក្រុមបានបរាជ័យបន្តបន្ទាប់ក្នុងយុទ្ធនាការដ៏លំបាកក្នុងឆ្នាំ ២០២៣-២៤ កន្លងទៅនេះ។

ទន្ទឹមនឹងនេះ កីឡាករវ័យ ១៨ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្លឹបយក្សដាណឺម៉ាកក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយលេងបាន ៧៣ប្រកួត ចាប់តាំងពីពេលនោះមក ដោយស៊ុតបញ្ចូលទីបាន ១៥គ្រាប់។ បន្ថែមពីនេះ អ្នកកាសែត Gianluca Di Marzio ក៏បានផ្តល់យោបល់ថា ចំណាប់អារម្មណ៍របស់ Man Utd លើ Bardghji អាចនឹងហួសពេល ប្រសិនលោក Ten Hag ត្រូវដកហូតតំណែង៕