កាលពីថ្ងៃព្រហស្បតិ៍មានការបើកស៊ើបអង្កេតពីគណៈកម្មកាវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ជុំវិញសកម្មភាពរបស់ Real Madrid ជាពិសេសពាក់ព័ន្ធនឹងវីដេអូពាក់ព័ន្ធនឹងអាជ្ញាកណ្ដាល ដែលត្រូវបានចាក់ផ្សាយលើទូរទស្សន៍ផ្លូវការរបស់ពួកគេ Real Madrid TV។
ខ្សែការពារ Adria Pedrosa របស់ក្លឹប Sevilla ត្រូវបានសួរដោយ Radio Marca ចំពោះការយល់ឃើញរបស់គេ ជុំវិញបញ្ហានេះ ហើយគេបានបង្ហាញពីគោលជំហរគាំទ្រក្លឹបរបស់ខ្លួន។
Pedrosa និយាយថា៖ “និយាយដោយស្មោះត្រង់ទៅចុះ ខ្ញុំមិនមែនជាអ្នកដែលផ្ដោតទៅលើរឿងទាំងនេះទេ ខ្ញុំមិនអាចផ្លាស់ប្ដូរអ្វីបានឡើយ ហើយខ្ញុំផ្ដោតទៅលើរឿងរបស់ខ្ញុំ។ រឿងទាំងនេះ បានបំផ្លាញរូបភាពរបស់បាល់ទាត់”។
“ការងាររបស់អាជ្ញាកណ្ដាលគឺមិនងាយស្រួលទេ ហើយអ្នកត្រូវផ្ដល់ទំនុកចិត្តដល់ពួកគាត់ ព្រោះពួកគាត់មិនមែនត្រឹមតែត្រូវបានស្ដីបន្ទោសសម្រាប់អ្វីដែលបានកើតឡើងទេ។ មានច្បាប់ដែលត្រូវបានបង្គាប់ឱ្យធ្វើតាម ហើយពេលខ្លះយើងដាក់អារម្មណ៍ខ្លាំងពេកសម្រាប់រឿងមួយចំនួន”៕
