071 466 6789

customer@wolf246.co

ក្លឹប Man Utd ចង់បានខ្សែប្រយុទ្ធថ្មីណាស់ ប៉ុន្តែមិនអាចទៅរួចដោយសារតែហេតុផលមួយនេះ

អ្នកចាត់ការទូទៅក្លឹប Manchester United លោក Erik ten Hag បានសារភាពថា លោកពិតជាចង់បានខ្សែប្រយុទ្ធថ្មីណាស់ ប៉ុន្តែ វាហាក់ដូចជាមិនអាចទៅរួចឡើយដោយសារបញ្ហាច្បាប់ហិរញ្ញវត្ថុ។

ជាការពិតណាស់ លោក Ten Hag បានលើកឡើងបែបនេះ បន្ទាប់ពីបច្ចុប្បន្ន Man UTD កំពុងបាត់បង់ Anthony Martial ដែលកំពុងមានបញ្ហារបួសក្រលាន ដែលអាចនឹងអវត្តមានដល់ជិតចប់រដូវកាល ប៉ុន្តែ ចំណុចសំខាន់ គឺ ថ្នាក់លើត្រូវគិតគូដល់ការចំណូលចំណាយរបស់ក្លិប ដើម្បីកុំឲ្យខុសច្បាប់ហិរញ្ញវត្ថុរបស់ Premier League។

ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖

ខ្ញុំមិនលាក់បាំងទេ ខ្ញុំពិតជាចង់បានខ្សែប្រយុទ្ធថ្មី។ ជាមួយនឹងបញ្ហារបួសរបស់ Martial គឺ យើងគ្មានអ្នកជំនួសទេ។ យ៉ាងណា វាមិនអាចទៅរួចដោយសារតែយើងត្រូវសម្របជាមួយច្បាប់ហិរញ្ញវត្ថុដែលយើងគ្មានសល់ចន្លោះឡើយ៕

Recent Posts