071 466 6789

customer@wolf246.co

អតីតខ្សែប្រយុទ្ធ Man UTD រូបនេះ ថា Garnacho មានស្ទាយ៍លេងស្រដៀងខ្លួនជាង Ronaldo

អតីតខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Nani បានលើកឡើងថា ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Alejandro Garnacho គឺមានស្ទាយ៍លេងស្រដៀងនឹងខ្លួន ប៉ុន្តែមិនស្រដៀង Cristiano Ronaldo ដែលជានិមិត្តរូបរបស់គេនោះទេ។

ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Garnacho គឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ Ronaldo ហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែស្ទាយ៍លេង និងការអបអរគ្រាប់បាល់ក៏រូបគេបានយកគម្រូសឹងតែ ១០០% តាមខ្សែប្រយុទ្ធរបស់ Al-Nassr រូបនេះដែរ។

ទោះបីជាយ៉ាងក៏ដោយ Nani ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Adana Demirspor របស់ តួកគី បានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា Garnacho គឺបានស្ទាយ៍លេងស្រដៀងខ្លួនជាង Ronaldo។