071 466 6789

customer@wolf246.co

ស្រាច់…! ក្រុមណាឈ្នះក៏ឈ្នះចុះ តែ Kyle Walker ថាដាច់ខាតគេមិនចង់ឱ្យក្រុមមួយនេះឈ្នះពាន EPL ទេ

ខ្សែការពារស្លាបស្តាំរបស់ Manchester City កីឡាករ Kyle Walker បានអះអាងថា រូបគេគឺមិនចង់ឱ្យក្រុមគាំភ្លើងធំ Arsenal ឈ្នះពាន Premier League នោះទេ ដោយតែរូបគេគឺជាអតីតកីឡាកររបស់ Tottenham Hotspur។

ជាការពិតណាស់ មុនផ្លាស់មកលេងនៅ Manchester City ក្នុងឆ្នាំ ២០១៧ Walker គឺធ្លាប់ជាកីឡាករដ៏សំខាន់ម្នាក់របស់ Spurs ខណៈក្រុមមាន់ខ្នាយមាសនេះហើយ គឺជាគូប្រជែងដ៏ស្វិតស្វាញជាមួយនឹង Arsenal នៅតំបន់ទីក្រុង ឡុងស៍ ភាគខាងជើង។

ដូច្នេះហើយទើប Walker មិនចង់ឱ្យ Arsenal ឈ្នះពានរង្វាន់ Premier League ទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ខ្សែការពារ អង់គ្លេស វ័យ ៣៣ ឆ្នាំបានលើកឡើងថា រូបគេសុខចិត្តឃើញ Liverpool ឈ្នះពាន Premier League ប្រសើជាង Arsenal ជាអ្នកឈ្នះ។

ដកស្រង់ពាក្យសម្តីដើម, Walker បាននិយាយយ៉ាងដូច្នេះថា៖

វាគឺពិបាកណាស់។ ខ្ញុំមិនចង់ឱ្យ Arsenal ឈ្នះវាទេ (ពាន Premier League) ដោយសារតែ Tottenham Hotspur៕

Recent Posts