071 466 6789

customer@wolf246.co

លោក Xavi បាននិយាយថា៖ “ការធ្វើជាគ្រូបង្វឹក សប្បាយតែបន្ដិច តែឈឺចាប់ច្រើន”

លោក Xavi Hernandez​ បានផ្ដល់សម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន មុនពេលការប្រកួតរវាង Barcelona និង Mallorca ហើយលោកបាននិយាយអំពីសម្ពាធដែលទទួលបាន ច្រើនជាងក្ដីរីករាយក្នុងការដឹកនាំ Barcelona។

លោក Xavi បានសារភាពថា ទោះបីជាលោកបានប្រកាសចាកចេញពីតំណែងពេលចប់រដូវកាល ប៉ុន្ដែលោកនៅតែសម្ពាធមិនស្រាកស្រាន្ដនោះទេ។

គ្រូបង្វឹករូបនេះនិយាយថា៖ “ការបង្វឹកនៅ Barca គឺបែបនេះ។ លោក Ancelotti បាននិយាយថា គាត់មិនរីករាយពេកទេ(ក្នុងការងារជាគ្រូបង្វឹក) ហើយ អ្នករីករាយបន្ដិចបន្ដួច ហើយរងទុកច្រើន”។

លោក Xavi និងកូនក្រុម Barcelona នឹងត្រៀមខ្លួនក្នុងការប្រកួត La Liga រាត្រីនេះទល់នឹង Real Mallorca មុនពេលជួប Napoli ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League៕

Recent Posts