071 466 6789

customer@wolf246.co

លោក Ten Hag ថា «ឥទ្ធិពលកីឡាករ MAN UTD រូបនេះ» ធ្វើឲ្យ Mainoo វិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានពន្យល់ពីសារៈសំខាន់នៃខ្សែបម្រើការពារកណ្តាល Casemiro ក្នុងការបណ្តុះបណ្តាល និងជម្រុញទេពកោសល្យ Kobbie Mainoo ឲ្យរីកលូតលាស់វិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ដូច្នេះ។

ជាមួយគ្នានេះផងដែរ Mainoo បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញខ្លួនដ៏ល្អឥតខ្ចោះរបស់គេ ខណៈអ្នកចាត់ការលោក Ten Hag បាននិយាយថា Casemiro កំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកីឡាករវ័យ ១៨ឆ្នាំម្នាក់នេះ។

ស្របពេលជាមួយគ្នានេះ របាយការណ៍បានអះអាងថា ម្ចាស់ជើងឯកអង់គ្លេស ២០សម័យ [Man Utd] បច្ចុប្បន្នកំពុងបើកការពិភាក្សាជាមួយភ្នាក់ងាររបស់ Mainoo អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងថ្មីរយៈពេលវែងផងដែរ៕