071 466 6789

customer@wolf246.co

មេធំ Sir Jim កំពុងពិភាក្សាដើម្បីបញ្ជូនកីឡាករ Man Utd 3រូប ឲ្យផ្លាស់ទៅកាន់ក្លឹបបារាំងមួយនេះ

ម្ចាស់ភាគហ៊ុន ២៥% លោក Sir Jim Ratcliffe ‘កំពុងពិភាក្សា’ លើការបញ្ជូនកីឡាករបិសាចក្រហម Manchester United បីនាក់ ឲ្យផ្លាស់ទៅកាន់ក្លឹប Nice ចំពេលមានការព្រួយបារម្ភលើផ្នែកហិរញ្ញវត្ថុផងដែរ។ យោងតាមប្រភព HITC បានឲ្យដឹងថា កីឡាករ Christian Eriksen និង Donny van de Beek ត្រូវបានក្លឹបលើកឡើងនៅក្នុងការសន្ទនា ខណៈដែលខ្សែប្រយុទ្ធកំពុងធ្លាក់ទម្រង់លេង Anthony Martial ក៏ជាប្រធានបទដែលអាចនឹងផ្លាស់ទៅរួមរស់ជាមួយក្រុម Nice ខណៈក្លឹប [Nice] ក៏កំពុងពិចារណាលើសំណើនេះផងដែរ។

គួរបញ្ជាក់ដែរថា កីឡាករទាំងបីបានបរាជ័យក្នុងការទទួលជម្រើស១១នាក់ដំបូងនៅ Old Trafford ក្រោមការដឹកនាំរបស់លោក Ten Hag ដោយខ្សែបម្រើ Eriksen ចាប់ផ្តើមការប្រកួតនៅ Premier League ត្រឹមតែ ៩ដង ប៉ុណ្ណោះក្នុងរដូវកាលនេះ ខណៈដែល Van de Beek ត្រូវបានក្លឹប Eintracht Frankfurt ខ្ចីជើង៕