071 466 6789

customer@wolf246.co

មកពីមូលហេតុនេះ ទើបគ្រូ Pep យល់ព្រមឱ្យ Cole Palmer ចាកចេញពី Man City

Pep Guardiola បាននិយាយដោយបើកចំហរ អំពីការចាកចេញរបស់ Cole Palmer ពីក្លឹប Manchester City បន្ទាប់ពីកីឡាកររូបនេះ សាងភាពលេចធ្លោនៅក្លឹប Chelsea។

Palmer បានបង្ហាញថា គេជាសមាជិកដ៏សំខាន់មួយរូប បើទោះបីជា Chelsea រដូវកាលនេះ ប្រឈមនឹងការលំបាកជាច្រើនក៏ដោយ។ កីឡាករវ័យ២១ឆ្នាំ បានអភិវឌ្ឍសមត្ថភាព ក្លាយជាជម្រើសដ៏សំខាន់ក្នុងក្រុមដឹកនាំដោយលោក Mauricio Pochettino។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានចូលរួមក្រុមយុវជនរបស់ Man City តាំងពីអាយុ៨ឆ្នាំ ហើយគេបានសុំលោក Guardiola ចាកចេញដើម្បីទទួលបានឱកាសលេងទៀងទាត់។

អ្នកចាត់ការរបស់ក្រុមមេឃខៀវ បាននិយាយថា៖

“គេបានសុំចាកចេញពីរដូវកាលមកហើយ ខ្ញុំបានប្រាប់គេថាឱ្យនៅបន្ដ។ គេបាននិយាយថា គេចង់ចាកចេញ។ តើយើងអាចធ្វើអ្វីបាន? ខ្ញុំបានប្រាប់ឱ្យគេនៅបន្ដ ព្រោះ Riyad Mahrez បានចាកចេញ ប៉ុន្ដែគេបានសុំចេញពីររដូវកាលមកហើយ”។

“គេជាកីឡាករមិនធម្មតាម្នាក់។ ខ្ញុំមិនផ្ដល់ឱកាសឱ្យគេលេង ដែលប្រហែលជាពេលនេះ គេស័ក្តិសមទទួលបាននៅ Chelsea។ ខ្ញុំយល់ច្បាស់ណាស់។ គេលេងល្អ ដូច្នេះអ្វីដែលខ្ញុំអាចនិយាយបាននោះគឺ ការសម្រេចចិត្ត ធ្វើឡើងដោយសារហេតុផលជាច្រើន”៕

Recent Posts