071 466 6789

customer@wolf246.co

ទោះត្រូវលក់កីឡាករចេញខ្លះមែន តែ Chelsea នឹងបដិសេធ Real Madrid សម្រាប់តារាឆ្នើមមួយរូបនេះ

ក្លឹប Chelsea ត្រូវបានរាយការណ៍ថា នឹងឆ្លើយបដិសេធ ប្រសិនបើក្លឹប Real Madrid ដាក់សំណើផ្ទេរខ្សែការពារ Reece James នាទីផ្សាររដូវក្ដៅខាងមុខនេះ។

ក្លឹបអធិរាជសមានគម្រោងក្នុងការពង្រឹងក្រុមឱ្យប្រសើរឡើងមុនរដូវកាល ២០២៤-២៥ ឈានចូលមកដល់ ខណៈ Mbappe ត្រូវបានរំពឹងថា នឹងចូលរួមនៅទឹកដី Santiago Bernabeu ដោយមិនមានតម្លៃផ្ទេរ ក្រោយផុតកុងត្រាជាមួយ PSG។

តំបន់ការពារស្លាបខាងស្ដាំ ជាតំបន់ដែល Real Madrid ចង់បំពេញបន្ថែម ដោយសារមួយរយៈចុងក្រោយនេះ Dani Carvajal មានបញ្ហារបួសញឹកញាប់ ហើយពុំមានកីឡាករណាម្នាក់អាចបំពេញតួនាទីបានល្អ ពេលកីឡាករអេស្ប៉ាញ អវត្តមាន។

ក្លឹបអធិរាជស ដែលមានការភ្ជាប់ជាមួយ Reece James តាំងពីឆ្នាំ២០២២ មក នៅតែរក្សាការតាមដានស្ថានភាពកីឡាកររូបនេះ ទោះបីជាគេមានកិច្ចសន្យាជាមួយក្លឹបតោខៀវដល់ឆ្នាំ២០២៨ ក៏ដោយ។

ទន្ទឹមនឹងដំណឹងលេចឮថា Chelsea ត្រូវការលក់កីឡាករដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ James ត្រូវបានភ្ជាប់ជាមួយក្លឹបយក្សអេស្ប៉ាញជាថ្មី ប៉ុន្ដែបើយោងតាមដំណឹងចុងក្រោយដែលទទួលបានពី Football Insider បានឱ្យដឹងថា Chelsea មិនមានគម្រោងលក់ James ទេ ដោយគេស្ថិតនៅក្នុងគម្រោងរយៈពេលវែងរបស់ក្លឹប៕

Recent Posts