071 466 6789

customer@wolf246.co

ទីបំផុត Antony ទទួលបានការទុកចិត្តពីគ្រូបង្វឹក និងអ្នកគាំទ្រត្រលប់មកវិញហើយ

ខ្សែបម្រើស្លាបរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Antony កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដើម្បីកែលម្អទម្រង់លេងរបស់ខ្លួន សម្រាប់ការប្រកួតបន្តបន្ទាប់ មុនពេលរូបគេត្រលប់មកកាន់ Old Trafford វិញ។

ស្របពេលថ្មីនេះ កីឡាករប្រេស៊ីលវ័យ ២៤ឆ្នាំ ទទួលបាននូវភាពរីករាយក្នុងការជួយ Man United ឈានទៅវគ្គ ៤ក្រុម ក្នុងពាន FA CUP ដោយបានផ្តួលក្រុមហង្សក្រហម Liverpool ៤ទល់នឹង៣។ Antony រកបានតែ ២ គ្រាប់ប៉ុណ្ណោះឲ្យ Man United ក្នុងរដូវកាលនេះ។

គួររំលឹកដែរថា អ្នកគាំទ្របានវាយប្រហារ និងធ្វើការរិះគន់ទៅកាន់ Antony យ៉ាងចាស់ដៃ ក្រោយរូបគេមិនអាចជួយ Man Utd ឲ្យទទួលបានផ្លែផ្កានាពេលកន្លងទៅ។ ស្របពេលជាមួយគ្នានោះ Antony ក៏ទទួលបាននូវការចោទប្រកាន់នូវប្រើប្រាស់ហិង្សាទៅលើមិត្តស្រីរបស់ខ្លួន ដូចទៅនឹងករណីរបស់ Mason Greenwood ផងដែរ។

បើទោះជាយ៉ាងនេះក្តី Antony កំពុងពង្រឹងនូវសមត្ថភាពរបស់ខ្លួន និងបានបេជ្ញាចិត្ត យ៉ាងដូច្នេះថា រូបគេនឹងមិនធ្វើឲ្យអ្នកគាំទ្រ មិត្តរួមក្រុម និងគ្រូបង្វឹកបាត់បង់នូវទំនុកចិត្តលើរូបគេបន្តទៀតនោះទេ៕

Recent Posts