អ្នកចាត់ការ Real Sociedad លោក Imanol Alguacil បានចាត់ទុក Paris Saint-Germain ដែលបានទម្លាក់ក្រុមរបស់លោកចេញពី UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។
ក្រុមរបស់លោក Alguacil បានបរាជ័យ ២-០ ក្នុងការប្រកួតជើងទី១ កាលពីខែកុម្ភៈ ហើយបន្ដចាញ់ ២-១ ក្នុងជើងទី២នៅទឹកដីរបស់ខ្លួន ប៉ុន្ដែលោកចាត់ទុកថានេះជាការប្រកួតដែលមិនអាចបំភ្លេចបាន និងលើកទឹកចិត្តកូនក្រុម ឱ្យបន្ដការព្យាយាមសម្រាប់ប្រកួតដែលនៅសល់។
លោកបាននិយាយថា៖ “PSG ជាក្រុមដែលមានកាយសម្បទាល្អ មិនមែនល្អតែបច្ចេកទេសនោះទេ។ ជាមួយនឹងកម្រិតការប្រកួតដែលពួកគេបង្ហាញ ពួកគេពិតជាបេក្ខភាពមួយដែលអាចឈ្នះជើងឯក Champions League”៕
