071 466 6789

customer@wolf246.co

ខ្សែបម្រើស្លាប MAN UTD រូបនេះត្រៀម​ចែកផ្លូវជាមួយក្លឹប នៅរដូវកាលក្រោយនេះ

ខ្សែបម្រើស្លាប Facundo Pellistri របស់ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនក្នុងការចាកចេញពី Old Trafford នៅរដូវក្តៅនេះ ដោយសាររូបគាត់តូចចិត្ត និងមិនសូវបានចូលលេងនៅជម្រើស ១១ នាក់ដំបូងប្រចាំក្រុម។ ទន្ទឹមនឹងនេះដែរ Pellistri នៅសល់កុងត្រា ១ ឆ្នាំជាងទៀតនៅទឹកដី Old Trafford លើកិច្ចសន្យាដែលមានស្រាប់។

រំលឹកដែរថា កីឡាករអន្តរជាតិអ៊ុយរូហ្គាយបានចាកចេញពីក្លឹបកុមារភាព Penarol ទៅចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃក្រោម ៨លានផោន ក្នុងខែតុលា ឆ្នាំ ២០២០ ហើយបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ នៅអំឡុងពេលនោះ។ យ៉ាងណាមិញ Pellistri បានបង្ហាញខ្លួនក្នុងក្រុមដំបូងត្រឹមតែ ២៤ លើកប៉ុណ្ណោះ ក្នុងការប្រកួតទាំងអស់ សម្រាប់ Man Utd។

យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា ម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe កំពុងរៀបចំផែនការដោះដូរកីឡាករក្នុងក្រុមនៅរដូវក្តៅនេះផងដែរ។ គួរជម្រាបដែរថា បច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំ កំពុងលេងនៅក្លឹប Granada ប្រទេសអេស៉្បាញ ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈរូបគេអាចនឹងត្រូវក្លឹប Granada ទិញយកផ្តាច់កុងត្រា ដោយសារសមត្ថភាព និងការបត់បែនតាមកាលៈទេសៈដែល Pellistri បានបង្ហាញ៕

Recent Posts